ទឹកដោះម្តាយគឺជាអាហារសម្រាប់ទារកដែលល្អបំផុតដែលអ្នកម្តាយដឹងច្បាស់ណាស់
តែក៏មានអ្នកម្តាយមិនតិចនាក់ទេដែលមិនអាចចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងបាន
ឬបំបៅទឹកដោះកូនបានតែមិនប៉ុន្មានខែ បន្ទាប់ពីនោះក៏ងាកទៅពឹងលើទឹកដោះម្សៅវិញម្តង
តែដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនតូចជាទីស្រឡាញ់
យើងសូមលើកយកចំណេះដឹងក្នុងការជ្រើសរើសម្សៅទឹកដោះ វិធីឆុង
និងទុកដាក់ថែរក្សាមកជម្រាបជូនដូចខាងក្រោម។
ភាគច្រើនរបស់ម្សៅទឹកដោះគឺច្នៃប្រឌិតមកពីទឹកដោះគោដែលធ្វើឱ្យមានចំណែករបស់ប្រូតេអ៊ីន
ខ្លាញ់ និងស្ករ ស័ក្តិសមសម្រាប់ក្មេងតូចៗដែលហៅថា “ម្សៅទឹកដោះគោកែច្នៃសម្រាប់ទារក” និងបន្ទាប់ពីទារកអាយុបាន
6 ខែឡើងទៅ
អ្នកម្តាយក៏អាចនឹងប្តូរជាម្សៅទឹកដោះគោដែលមានប្រូតេអ៊ីនកាន់តែខ្ពស់ឡើង
ដើម្បីឱ្យកូនតូចបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយដែលនឹងនាំយកទៅសាងជាសាច់ដុំផ្សេងៗ
ព្រោះក្មេងតូចក្នុងវ័យនេះរាងកាយនឹងចម្រើនធំធាត់លឿនណាស់។
មុនគេបង្អស់
នៅពេលអ្នកម្តាយសម្រេចចិត្តចិញ្ចឹមកូនដោយម្សៅទឹកដោះគោហើយនោះ
រឿងដំបូងគេដែលអ្នកម្តាយត្រូវនឹកដល់ពេលទៅទិញម្សៅទឹកដោះគោនោះគឺ
ការពិនិត្យមើលម្សៅទឹកដោះដែលមានស្តង់ដារ
ជ្រើសរើសប្រភេទរបស់ម្សៅទឹកដោះគោឱ្យកូនយ៉ាងត្រឹមត្រូវ
ស័ក្តិសមនឹងវ័យរបស់កូន បន្ទាប់ពីនោះត្រូវពិនិត្យមើលថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់គ្រប់ពេល
និងអ្វីដែលសំខាន់គឺកុំទិញមកស្តុកទុកច្រើនជ្រុលពេកដោយសារតែឃើញមានតម្លៃថោកឱ្យសោះ
ព្រោះទុកយូរអាចនឹងខូចគុណភាព
និងមុនពេលទិញរៀងរាល់លើកអ្នកម្តាយគួរតែពិនិត្យមើលសភាពរបស់កំប៉ុងកុំឱ្យមានស្នាមក្រពិត
ឬទ្រុឌខុសទម្រង់ដើមឱ្យសោះ និងរឿងដែលសំខាន់មួយទៀតនោះគឺ
នៅពេលទិញមកហើយគួរទុកដាក់នៅក្នុងកន្លែងដែលស្អាតមានអានាម័យ
មិនត្រូវកម្តៅថ្ងៃ និងស្ងួត។
#MOTHER-K CAMBODIA សូមណែនាំផលិតផល សាប៊ូលាងដប K-MOM ដែលជាផលិតផលផលិតពីធម្មជាតិមិនប៉ះពាល់សុខភាពទារកនិងកុមារ
រឿងដែលអ្នកម្តាយគួរដឹងមុននឹងឆុងទឹកដោះគោឱ្យកូនតូច
ករណីដំបូង សម្រាប់អ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងរួមជាមួយម្សៅទឹកដោះគោនោះ
ដើម្បីឱ្យកូនតូចបានទទួលគុណប្រយោជន៍ច្រើនបំផុត និងជាការសន្សំសំចៃផងនោះ
អ្នកម្តាយគួរៈ – ឱ្យកូនតូចបៅទឹកដោះគោឆុងចំពោះតែពេលណាដែលចាំបាច់បានហើយ
ដូចជា ពេលអ្នកម្តាយមានធុរៈត្រូវចេញទៅក្រៅ និងពេលត្រឡប់មកផ្ទះវិញគួរឱ្យកូនបានបៅទឹកដោះម្តាយតាមប្រក្រតី។
– ឆុងទឹកដោះគោឱ្យត្រូវតាមក្បួន
ដោយអានពាក្យណែនាំនៅលើកំប៉ុងម្សៅទឹកដោះគោ
ព្រោះម្សៅទឹកដោះគោនីមួយៗមានចំណែកផ្សំមិនដូចគ្នាទេ។
– ភាពស្អាតមានអនាម័យគឺជារឿងសំខាន់បំផុតសម្រាប់ទារក
ឧបករណ៍ផ្សេងៗដែលប្រើសម្រាប់ឆុងទឹកដោះគោត្រូវលាងឱ្យបានស្អាតគ្រប់ពេល
និងត្រូវដាក់ចំហុយ ឬស្ងោរសម្លាប់មេរោគគ្រប់ពេល។
– ឆុងក្នុងបរិមាណដែលល្មមនឹងតម្រូវការរបស់កូនតូច
មិនគួរឆុងទុកចោលយូរពេកទេ ទឹកដោះដែលសល់ពីការឱ្យទារកបៅហើយនោះ ចូរចាក់ចោល
មិនគួរយកមកឱ្យកូនតូចបៅម្តងទៀតឡើយ។
– ក្នុងអំឡុងពេលបៅទឹកដោះគ្រប់ពេល
បើកូនតូចបៅឈប់ បៅឈប់នោះ ពេលអ្នកម្តាយទុកដបទឹកដោះគោ
អ្នកម្តាយត្រូវតែបិទគម្របភ្លាម
និងត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗនៅពេលឈប់ឱ្យកូនបៅហើយ ព្រោះបើទុកចោលវានឹងក្លាយជាកំណក
ធ្វើឱ្យពិបាកលាងសម្អាត ងាយនឹងកើតមេរោគ និងនៅពេលលាងស្អាត
និងស្ងោរសម្លាប់មេរោគរួចហើយ គួររៀបចំទុកដាក់នៅក្នុងកន្លែងដែលស្ងួត
និងស្អាត៕
0 Comments