នៅពេលដែលអ្នកកាត់ក្រចកដៃឲ្យកូនតូច អ្នកគួរតែប្រយ័ត្នពីចំណុច៤នេះ ទើបអាចការពារកូនឲ្យមានសុវត្ថិភាព។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែប្រើកន្ត្រៃកាត់ក្រចកសម្រាប់កូនក្មេង ទើបអាចការពារសុវត្ថិភាពរបស់កូនបាននៅពេលដែលកាត់ក្រចកឲ្យគេ។
2. អ្នកអាចកាត់ក្រចកឲ្យកូនចំនួនម្តងក្នុងមួយអាទិត្យ។
បើក្រចកជើងកូនរាងរឹង អ្នកអាចកាត់ឲ្យគេក្រោយពេលដែលងូតទឹកឲ្យគេរួច
ព្រោះពេលវារាងទន់ វានឹងងាយស្រួលក្នុងការកាត់។
3. អ្នកគួរតែកាត់ក្រចកឲ្យកូននៅពេលដែលគេគេងលក់ ព្រោះនៅពេលដែលគេក្រោកពីគេង អាចពិបាកក្នុងការកាត់ខ្លាំងណាស់ កូនអាចកម្រើកខ្លាំង។
4. នៅពេលដែលអ្នកកាត់ក្រចកឲ្យកូន អ្នកគួរតែកាត់ថ្នមៗ
មិនគួរប្រើកម្លាំងខ្លាំងនោះទេ។ ជាពិសេស អ្នកគួរតែកាត់តិចៗ
ដោយមិនគួរកាត់ម្តងច្រើននោះទេ ព្រោះអាចធ្វើឲ្យកូនឈឺបាន។
ក្រោយពេលដែលអ្នកកាត់រួច អ្នកគួរតែស្ទាបមើលថារលោងឬនៅ
ព្រោះបើគ្រើមអាចធ្វើឲ្យមុតត្រូវកូនគ្រប់ពេលបាន៕
MOTHER-K CAMBODIA សូមណែនាំឈុតកន្រ្តៃកាត់ក្រចកទារកថ្មីរចនាឡើងសំរាប់មាតាបិតាគ្រប់រូប
ការណែនាំ
0 Comments