កាត់ក្រចកដៃឲ្យទារក គួរតែប្រយ័ត្ន៤ចំណុចនេះ

នៅពេលដែលអ្នកកាត់ក្រចកដៃឲ្យកូនតូច អ្នកគួរតែប្រយ័ត្នពីចំណុច៤នេះ ទើបអាចការពារកូនឲ្យមានសុវត្ថិភាព។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែប្រើកន្ត្រៃកាត់ក្រចកសម្រាប់កូនក្មេង ទើបអាចការពារសុវត្ថិភាពរបស់កូនបាននៅពេលដែលកាត់ក្រចកឲ្យគេ។

2.    អ្នកអាចកាត់ក្រចកឲ្យកូនចំនួនម្តងក្នុងមួយអាទិត្យ។ បើក្រចកជើងកូនរាងរឹង អ្នកអាចកាត់ឲ្យគេក្រោយពេលដែលងូតទឹកឲ្យគេរួច ព្រោះពេលវារាងទន់ វានឹងងាយស្រួលក្នុងការកាត់។

3.    អ្នកគួរតែកាត់ក្រចកឲ្យកូននៅពេលដែលគេគេងលក់ ព្រោះនៅពេលដែលគេក្រោកពីគេង អាចពិបាកក្នុងការកាត់ខ្លាំងណាស់ កូនអាចកម្រើកខ្លាំង។


4.    នៅពេលដែលអ្នកកាត់ក្រចកឲ្យកូន  អ្នកគួរតែកាត់ថ្នមៗ មិនគួរប្រើកម្លាំងខ្លាំងនោះទេ។ ជាពិសេស អ្នកគួរតែកាត់តិចៗ ដោយមិនគួរកាត់ម្តងច្រើននោះទេ ព្រោះអាចធ្វើឲ្យកូនឈឺបាន។ ក្រោយពេលដែលអ្នកកាត់រួច អ្នកគួរតែស្ទាបមើលថារលោងឬនៅ ព្រោះបើគ្រើមអាចធ្វើឲ្យមុតត្រូវកូនគ្រប់ពេលបាន៕

MOTHER-K CAMBODIA សូមណែនាំឈុតកន្រ្តៃកាត់ក្រចកទារកថ្មីរចនាឡើងសំរាប់មាតាបិតាគ្រប់រូប

ការណែនាំ

Post a Comment

0 Comments